បាល់ទាត់ជាតិ
អធិរាជស Real Madrid រួចផុតពីពាក្យថាបរាជ័យដំបូងក្នុងរដូវកាលថ្មីនេះ និងមានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត UEFA Champions League ជាមួយនិងការតាមស្មើចុងម៉ោង។ អធិរាជស Real Madrid ហាក់កំពុងតែស្លន់ស្លោ ក្រោយក្រុម Shakhtar Donetsk បាននាំមុខសឹងតែមួយតង់ពេញ។ ប៉ុន្តែ Antonio Rudiger បានពលី ដោយលោតតែតមួយក្បាល តាមស្មើនៅនាទីទី ៩០+៥ ដោយចុងក្រោយបានរងរបួសបែកឈាមនៅលើមុខ។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ គឺឈាមដែលហូរចេញពីក្បាលរបស់ Rudiger បានធ្លាក់មកក្បែរ logo ក្រុម Real Madrid ហើយមានរូបរាងជាបេះដូងទៀតផង។

កីឡាករ ទេស សម្បត្តិ ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមបឹងកេត បច្ចុប្បន្នជាសមាជិករបស់ក្លិបវិសាខា និង បានជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិកម្ពុជាស្ទើរតែគ្រប់ឈុត ហើយ រូបគេក៏បានឆ្លងកាត់ការប្រកួត និង ភាពសប្បាយរីករាយ ជូរចត់ជាច្រើន។ តើប្រិយមិត្តចង់ដឹងថាទេថា តើការប្រកួតមួយណាដែល សម្បត្តិ មិនអាចបំភ្លេចបាននៅក្នុងទីលានវាលស្មៅដែលខ្លួនបានប្រឡូកក្នុងពេលកន្លងមកនេះ។ សម្បត្តិ បាននិយាយថា៖ ការប្រកួតដែលខ្ញុំចងចាំមិនអាចបំភ្លេចបាននៅក្នុងអាជីពបាល់ទាត់ គឺ នៅពេលដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ យើង បានទទួលជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេសុីអាយុក្រោម២២ឆ្នាំក្នុងលទ្ធផល ៣ទល់នឹង១ នៃព្រឹត្តិការណ៍ Sea Games នៅប្រទេសហ្វីលីពីនកន្លងទៅនេះ។ វាជាប្រកួតដែលខ្ញុំលេងដោយមោទកភាពរបស់ប្រជាជនរបស់ខ្ងុំជាកាប្រកួតដែលមានមនុស្សភាគច្រើនចាប់ផ្ដើមស្គាល់ខ្ញុំ និង ប្រទេសរបស់ខ្ញុំ ហើយ ខ្ញុំលេងទាំងរបួសហើយយំក្នុងពេលកំពុងតែលេង និយាយទៅល្អខ្លាំងណាស់៕

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា វាជាកំហុសរបស់លោកចំពោះបរាជ័យទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដេស កាលពីយប់មិញ។ ជាការពិតណាស់ កាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើនបានខឹងសម្ប៉ានឹងលោក Honda ខ្លាំងមែនទែន បន្ទាប់ពីលោកដឹកនាំក្រុមកម្ពុជា រង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងលទ្ធផល ១ទល់នឹង០ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ Honda បាននិយាយថា៖ អរគុណសម្រាប់ការគាំទ្រ។ វាជាកំហុសរបស់ខ្ញុំ៕

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា កម្ពុជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ជាការពិតណាស់ លោក Honda បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ លោកបានឈរបញ្ជាកូនក្រុមផ្ទាល់នៅលើទឹកដីពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ លទ្ធផលចុងបញ្ចប់នោះ គឺ កម្ពុជាអាយុក្រោម២៣ឆ្នាំ បានរង់បរាជ័យក្រោមថ្វីជើង ជប៉ុនអាយុក្រោម២៣ឆ្នាំ ក្នុងលទ្ធផល ៣ទល់នឹង១។ លោក Honda បាននិយាយថា៖ អរគុណសម្រាប់ការគាំទ្រ។ ខ្ញុំច្បាស់ថាយើងត្រូវធ្វើអ្វីដើម្បីឱ្យវាប្រសើរឡើង។ វាត្រូវការពេលវេលា ប៉ុន្តែ យើងប្រាកដជាធ្វើបាន៕