ព័ត៌មានថ្មីៗ
  1. Chelsea 2-2 Tottenham មិនបញ្ចប់ដោយសន្តិភាពនោះទេ!
  2. Inter Miami ក្លាយជាបេក្ខភាពនាំមុខក្នុងការនាំយក Lionel Messi
  3. Lewandowski មិនមានឈ្មោះធ្វើដំណើរជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់សាធារណរដ្ឋឈែក
  4. Xavi នៅតែមានទំនុកចិត្តចំពោះគម្រោងរបស់ Barcelona
  5. RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
  6. Liverpool មិនដែលឈ្នះក្រៅដី នៅតែបន្តក្រោយចាញ់ Nottingham
Logo
  • ទំព័រដើម
  • ពិន្ទុផ្សាយផ្ទាល់
    • Live Scores
    • ពិន្ទុឡាយ Premier League
  • ព័ត៌មាន
    • ក្តៅៗ
    • កីឡាអន្តរជាតិ
      • បាល់ទាត់
    • កីឡាជាតិ
      • បាល់ទាត់ជាតិ
  • តារាងពិន្ទុ PL
  • ផ្សាយផ្ទាល់
  • ហាយឡាយ
  • World Cup 2022
Logo
  • ទំព័រដើម
  • ពិន្ទុផ្សាយផ្ទាល់
    • Live Scores
    • ពិន្ទុឡាយ Premier League
  • ព័ត៌មាន
    • ក្តៅៗ
    • កីឡាអន្តរជាតិ
      • បាល់ទាត់
    • កីឡាជាតិ
      • បាល់ទាត់ជាតិ
  • តារាងពិន្ទុ PL
  • ផ្សាយផ្ទាល់
  • ហាយឡាយ
  • World Cup 2022

កីឡាជាតិ

មិនធម្មតា Mohamed Salah រកបាន Hat-Trick បំបែកកំណត់ត្រា UCLខ្សែប្រយុទ្ធស្លាបស្តាំដែលកំពុងតែធ្លាក់ជើង Mohamed Salah បានបង្ហាញពីគុណភាពរបស់គេសារជាថ្មី ក្រោយរកបាន៣គ្រាប់ ក្នុងជ័យជម្នះ ៧:១ របស់ហង្សក្រហម Liverpool ទៅលើក្រុម Rangers នៅកីឡដ្ឋាន Ibrox។
Mohamed Salah ត្រូវបានដាក់ចូលលេងក្នុងនាមជាកីឡាករបម្រុង ហើយបានកែប្រែលទ្ធផលពី ៣:១​ ទៅ ៦:១ ត្រឹមមួយពព្រិចភ្នែក ពោលគឺរូបគេរកបាន hat-trick ក្នុងរយះពេលត្រឹមតែ៦នាទី ១២វិនាទីប៉ុណ្ណោះ។ ៣គ្រាប់របស់ Salah នេះ បានជាប់ជាកំណត់ត្រា hat-trick ដែលលឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ UEFA Champions League។​​  អ្វីដែលកាន់តែពិសេសនោះគឺ គ្រាប់បាល់របស់ Mohamed Salah ទាំង៣ កើតចេញពីការបញ្ជូនដោយកីឡាករតែមួយរូបគត់ គឺខ្សែប្រយុទ្ធដែលទើបផ្លាស់ប្តូរចូលដូចគ្នា Diogo Jota ដោយមិនដែលមានរឿងបែបនេះកើតឡើងឡើយចចាប់តាំងពីឆ្នាំ ២០១២។ ក្រោយបញ្ចប់ភារកិច្ចពានរង្វាន់អឹរ៉ុប ក្រុមហង្សក្រហមរបស់លោក Jurgen Klopp និងត្រូវសល់ការងារធ្ងន់មួយ ដោយត្រូវជួបក្រុមខ្លាំង Manchester City ស្របពេលដែលកីឡាករជម្រើសដំបូងមួយចំនួនរបស់ Liverpool មិនអាចចូលរួមបានដោយសាររបួស៕ ប្រភព : The Sun
October 13, 2022
0
គ្រាប់ចុងម៉ោងរបស់ Rudiger ជួយអោយអធិរាជស Real Madrid ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ…

អធិរាជស Real Madrid រួចផុតពីពាក្យថាបរាជ័យដំបូងក្នុងរដូវកាលថ្មីនេះ និងមានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត UEFA Champions League ជាមួយនិងការតាមស្មើចុងម៉ោង។ អធិរាជស Real Madrid ហាក់កំពុងតែស្លន់ស្លោ ក្រោយក្រុម Shakhtar Donetsk បាននាំមុខសឹងតែមួយតង់ពេញ។ ប៉ុន្តែ Antonio Rudiger បានពលី ដោយលោតតែតមួយក្បាល តាមស្មើនៅនាទីទី ៩០+៥ ដោយចុងក្រោយបានរងរបួសបែកឈាមនៅលើមុខ។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ គឺឈាមដែលហូរចេញពីក្បាលរបស់ Rudiger បានធ្លាក់មកក្បែរ logo ក្រុម Real Madrid ហើយមានរូបរាងជាបេះដូងទៀតផង។

October 12, 2022
0
Club Real Madrid កំពុងតែខ្នះខ្នែងក្នុងការនាំចូលខ្សែបម្រើវ័យក្មេងមួយរូបនេះពី Club Borussia Dortmund…

យោងទៅតាមសារព័ត៌មានកីឡា Marca ក្លិបអធិរាជស Real Madrid បានតាមដានកីឡាករវ័យក្មេងរបស់ Borussia Dortmund កីឡាករ Jude Bellingham ចាប់តាំងពីមួយឆ្នាំមុនមកម្ល៉េះ។

October 11, 2022
0
Haaland នឹងFoden សាហាវហួសចែក Hat-trick គ្នាក្នុងការប្រកួតយប់ជាមួយនឹងក្រុមបីសាចក្រហម Man U😱😱 អ្វីដែលពិសេស Erling Haaland បាន…

ក្រុមមេឃខៀវ Manchester City ហាក់ដូចជាមិនទុកមុខដល់ក្រុមបីសាចក្រហម Manchester United ទាល់តែសោះ ក្រោយលត់ក្រុមភ្ញៀវយ៉ាងធ្ងន់ធ្ងរ ក្នុងលទ្ធផល ៦ទល់និង៣។ ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Etihad Stadium មួយនេះ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជក់ចិត្តតាំងពីដើមរហូតដល់ចប់។ Phil Foden រកបានគ្រាប់ដំបូង នៅនាទីទី៨នៃការប្រកួត។ ខ្សែប្រយុទ្ធ Erling Haaland បន្ថែមពីរគ្រាប់ក្នុងនាទីទី៣៤ និង៣៧ មុន Foden រកបានមួយគ្រាប់ទៀតនៅនាទីទី៤៤ អ្វីដែលពិសេស Erling Haaland បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ #PL ដែលស៊ុតបញ្ចូលទីបាន Hat-trick ការប្រកួតក្នុងដីបីប្រកួតជាប់ៗគ្នា

October 3, 2022
0
ប្រកួតណាទៅ? ទេស សម្បត្តិ និយាយពីការប្រកួតដែលគេមិនអាចបំភ្លេចបាននៅក្នុងអាជីពរបស់គេ

កីឡាករ ទេស​ សម្បត្តិ ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមបឹងកេត បច្ចុប្បន្នជាសមាជិករបស់ក្លិបវិសាខា និង បានជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិកម្ពុជាស្ទើរតែគ្រប់ឈុត ហើយ រូបគេក៏បានឆ្លងកាត់ការប្រកួត និង ភាពសប្បាយរីករាយ ជូរចត់ជាច្រើន។ តើប្រិយមិត្តចង់ដឹងថាទេថា តើការប្រកួតមួយណាដែល សម្បត្តិ មិនអាចបំភ្លេចបាននៅក្នុងទីលានវាលស្មៅដែលខ្លួនបានប្រឡូកក្នុងពេលកន្លងមកនេះ។    សម្បត្តិ បាននិយាយថា៖ ការប្រកួតដែលខ្ញុំចងចាំមិនអាចបំភ្លេចបាននៅក្នុងអាជីពបាល់ទាត់ គឺ នៅពេលដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ យើង បានទទួលជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេសុីអាយុក្រោម២២ឆ្នាំក្នុងលទ្ធផល ៣ទល់នឹង១ នៃព្រឹត្តិការណ៍ Sea Games នៅប្រទេសហ្វីលីពីនកន្លងទៅនេះ។ វាជាប្រកួតដែលខ្ញុំលេងដោយមោទកភាពរបស់ប្រជាជនរបស់ខ្ងុំជាកាប្រកួតដែលមានមនុស្សភាគច្រើនចាប់ផ្ដើមស្គាល់ខ្ញុំ និង ប្រទេសរបស់ខ្ញុំ ហើយ ខ្ញុំលេងទាំងរបួសហើយយំក្នុងពេលកំពុងតែលេង និយាយទៅល្អខ្លាំងណាស់៕

September 25, 2022
0
លោក HONDA ថា វាជាកំហុសរបស់លោកចំពោះបរាជ័យកាលពីយប់មិញ

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា វាជាកំហុសរបស់លោកចំពោះបរាជ័យទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដេស កាលពីយប់មិញ។ ជាការពិតណាស់ កាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើនបានខឹងសម្ប៉ានឹងលោក Honda ខ្លាំងមែនទែន បន្ទាប់ពីលោកដឹកនាំក្រុមកម្ពុជា រង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងលទ្ធផល ១ទល់នឹង០ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ Honda បាននិយាយថា៖ អរគុណសម្រាប់ការគាំទ្រ។ វាជាកំហុសរបស់ខ្ញុំ៕

September 23, 2022
0
លោក កែវ សុខង៉ន ថា ឲ្យ HONDA ចំៗបែបនេះក្រោយ កម្ពុជា ចាញ់ បង់ក្លាដេស យប់មិញ

អតីតកីឡាករក្រុមជម្រើសជាតិកម្ពុជា លោកកែវ សុខង៉ន បានបង្ហាញអំពីមតិយល់ឃើញចំពោះលោក Keisuke Honda ក្រោយដឹកនាំក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ។ ជាការពិតណាស់ កាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើនបានខឹងសម្ប៉ានឹងលោក Honda ខ្លាំងមែនទែន បន្ទាប់ពីលោកដឹកនាំក្រុមកម្ពុជា រង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងលទ្ធផល ១ទល់នឹង០ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ សុខង៉ន បាននិយាយថា៖ 3 ឆ្នាំហើយគ្រូ online មកប្រទេសកម្ពុជាធ្លាក់គ្រប់កម្មវិធីមិនថាធ្វើម្ចាស់ផ្ទះរឺទៅក្រៅដីទេ សូមគោរពប្រទេសរបស់ខ្ញុំផង បើចង់អោយបាល់ទាត់កម្ពុជារីកចម្រើនសូមនៅប្រទេសយើងដើម្បីធ្វើបាល់ទាត់ពិតប្រាកដ ស្លៀកពាក់ធ្វើមើលដើរម៉ូត៕

September 23, 2022
0
ក្រោយចាញ់ ជប៉ុន ៣ទល់នឹង១ លោក HONDA ថា កម្ពុជានៅត្រូវការពេលវេលាបន្ថែមទៀត

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា កម្ពុជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ជាការពិតណាស់ លោក Honda បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ លោកបានឈរបញ្ជាកូនក្រុមផ្ទាល់នៅលើទឹកដីពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ លទ្ធផលចុងបញ្ចប់នោះ គឺ កម្ពុជាអាយុក្រោម២៣ឆ្នាំ បានរង់បរាជ័យក្រោមថ្វីជើង ជប៉ុនអាយុក្រោម២៣ឆ្នាំ​ ក្នុងលទ្ធផល ៣ទល់នឹង១។ លោក Honda បាននិយាយថា៖ អរគុណសម្រាប់ការគាំទ្រ។ ខ្ញុំច្បាស់ថាយើងត្រូវធ្វើអ្វីដើម្បីឱ្យវាប្រសើរឡើង។ វាត្រូវការពេលវេលា ប៉ុន្តែ យើងប្រាកដជាធ្វើបាន៕

September 21, 2022
0
មានអ្នកណាខ្លះ? ស៊ូ យ៉ាទី បង្ហាញពីជម្រើសដំបូង១១នាក់ដែលគេពេញចិត្តបំផុត

អ្នកចាំទីក្លិប ណាហ្គាវើលដ៍កីឡាករ ស៊ូ យ៉ាទីបានបង្ហាញពីជម្រើសដំបូង១១នាក់ ដែលខ្លួនពេញចិត្តបំផុតក្នុងនោះសុទ្ធសឹងតែជាកីឡាករដែលគេធ្លាប់បានលេងជាមួយនៅក្នុងក្រុមជម្រើសជាតិកម្ពុជា។ ជាការពិតណាស់ យ៉ាទី តែងតែត្រូវបានគេចាត់ទុកជាអ្នកចាំទីដែលល្អជាងគេម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយ អ្វីដែលភ្ញាក់ផ្អើលក្នុងពេលនេះ គឺ រូបគេទទួលបានការកោះហៅឲ្យជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដេសខាងមុខនេះ។ អតីតកីឡាកររបស់ក្រសួងការពារជាតិ ភ្នំពេញក្រោន បឹងកេត និង បៀលប្រាយ ខាងលើ ធ្លាប់បានលេងជាមួយកីឡាករកម្ពុជាល្បីៗជាច្រើនក្នុងនាមជាមិត្តរួមក្រុមផង ជាគូប្រជែងនៅលើទីលានផង ហើយ នៅពេលដែលគេឲ្យជ្រើសរើសកីឡាករជម្រើសដំបូង១១រូបក្នុងក្តីស្រមៃរូបគេក៏បានជ្រើសរើសដូចតទៅ៖ អ្នកចាំទី៖ ខ្លួនឯង ខ្សែការពារ៖ រស់ សំអឿន, ហុង ផេង, ទេស សម្បត្តិ និង សារ៉េត គ្រីយ៉ា ខ្សែបម្រើ៖ គួច សុម្ភៈ, សុះ ស៊ូហាណា និង ច្រឹង ពលរដ្ឋ ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី និង កែវ សុខផេង៕

September 15, 2022
0
  • Telegram
  • Facebook



  • Inter Miami ក្លាយជាបេក្ខភាពនាំមុខក្នុងការនាំយក Lionel Messi
  • Lewandowski មិនមានឈ្មោះធ្វើដំណើរជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់សាធារណរដ្ឋឈែក
  • Xavi នៅតែមានទំនុកចិត្តចំពោះគម្រោងរបស់ Barcelona
  • RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
  • Liverpool មិនដែលឈ្នះក្រៅដី នៅតែបន្តក្រោយចាញ់ Nottingham
Copyright © 2022 SPORTKH88 - ព័ត៌មានកីឡាប្រចាំថ្ងៃ និងពិន្ទុបាល់ផ្សាយផ្ទាល់
Follow Us: