ព័ត៌មានថ្មីៗ
  1. Chelsea 2-2 Tottenham មិនបញ្ចប់ដោយសន្តិភាពនោះទេ!
  2. Inter Miami ក្លាយជាបេក្ខភាពនាំមុខក្នុងការនាំយក Lionel Messi
  3. Lewandowski មិនមានឈ្មោះធ្វើដំណើរជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់សាធារណរដ្ឋឈែក
  4. Xavi នៅតែមានទំនុកចិត្តចំពោះគម្រោងរបស់ Barcelona
  5. RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
  6. Liverpool មិនដែលឈ្នះក្រៅដី នៅតែបន្តក្រោយចាញ់ Nottingham
Logo
  • ទំព័រដើម
  • ពិន្ទុផ្សាយផ្ទាល់
    • Live Scores
    • ពិន្ទុឡាយ Premier League
  • ព័ត៌មាន
    • ក្តៅៗ
    • កីឡាអន្តរជាតិ
      • បាល់ទាត់
    • កីឡាជាតិ
      • បាល់ទាត់ជាតិ
  • តារាងពិន្ទុ PL
  • ផ្សាយផ្ទាល់
  • ហាយឡាយ
  • World Cup 2022
Logo
  • ទំព័រដើម
  • ពិន្ទុផ្សាយផ្ទាល់
    • Live Scores
    • ពិន្ទុឡាយ Premier League
  • ព័ត៌មាន
    • ក្តៅៗ
    • កីឡាអន្តរជាតិ
      • បាល់ទាត់
    • កីឡាជាតិ
      • បាល់ទាត់ជាតិ
  • តារាងពិន្ទុ PL
  • ផ្សាយផ្ទាល់
  • ហាយឡាយ
  • World Cup 2022

លោក Cassano ថា Ronaldo ល្មមប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

លោក Cassano ថា Ronaldo ល្មមប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

អតីតកីឡាករក្លិប Real Madrid លោក Antonio Cassano បានទូន្មានCristiano Ronaldo ថា រូបគេគួរតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់ទៅ។ ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Ronaldo កំពុងតែជួបផលវិបាកខ្លាំងមែនទែនជាមួយ Man Utd ដោយ គេអាចរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ហើយ លើសពីនេះទៀតសោត រូបគេតែងតែស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតក្របខណ្ឌ Premier League។ លោក Cassano បាននិយាយថា៖ នៅចំណុចពេលនេះ ប្រសិនបើអ្នកមិនអាចឈានដល់កម្រិតមួយដែលជាតម្រូវការទេ អ្នកគួរតែបឈ្ឈប់។ Ronaldo បានឈ្នះអ្វីគ្រប់បែបយ៉ាង។ អ្នកត្រូវតែបឈ្ឈប់ បើពុំដូច្នោះទេ អ្នកនឹងអង្គុយនៅកៅអីបម្រុង៕

September 29, 2022
0
ថាម៉េច? ឮថាកីឡាករ Real Madrid រូបនេះយល់ព្រមផ្លាស់មក Barcelona ហើយ

ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Marco Asensioត្រូវបានគេរាយការណ៍ បានយល់ព្រមផ្លាស់មកកាន់ Barcelona ហើយក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ ជាការពិតណាស់ មកទល់នឹងពេលនេះ កិច្ចសន្យារបស់ Asensio ជាមួយ Real Madrid នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះហើយ ខណៈ សមីខ្លួន និង ភាគីក្លិប ទំនងជានឹងមិនបន្តដំណើរជាមួយគ្នាទៀតឡើយ ហើយ រូបគេក៏អាចនឹងត្រូវបានក្លិបអនុញ្ញាតឲ្យចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះទៀតផង។ បើយោងទៅតាមការចុះផ្សាយរបស់សារព័ត័មាន Sportmole បានទម្លាយឲ្យដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ បានសម្រេចចិត្តក្នុងការយល់ព្រមចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ Barcelona ហើយ ប្រសិនបើវាជាការពិតមែន នោះ វាមិនមែនជាលើកទី១នោះទេ ដែលកីឡាករ Real Madrid ធ្លាប់ផ្លាស់មកកាន់ក្រុមគូប្រជែង Barcelona នោះ៕

September 29, 2022
0
មានអ្នកណាខ្លះ? Buffon ចុចឈ្មោះ ៥នាក់នេះ ជា អ្នកចាំទីដែលល្អជាងគេនៅលើលោក

អ្នកចាំទីចាស់វស្សា Gianluigi Buffon បានចុចឈ្មោះ កីឡាករ៥រូប ដែលគេយល់ឃើញថា ជា អ្នកចាំទីល្អជាងគេនៅលើលោក។ ជាការពិតណាស់ ក្នុងនោះរូបគេបានជ្រើសរើស Thibaut Courtois ជា អ្នកចាំទីល្អជាងគេនៅលើលោកលំដាប់ទី១, Gianluigi Donnarumma លំដាប់ទី២,  Manuel Neuer ទី៣, Jan Oblak ទី៤ និង Mike Maignan ទី៥។ យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺ Buffon ពុំបានជ្រើសរើសអ្នកចាំទីឆ្នើមៗដូចជា Allison, Marc- Andre Ter Stegen និង David De Gea ជាដើមនៅក្នុងជម្រើសដែលរូបគេគិតថាល្អឡើយ៕

September 28, 2022
0
លោក Southgate ប្រាប់លោក Ten Hag ឲ្យដាក់ Maguire បានចូលលេងខ្លះផង

គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានទទូចឲ្យលោក Erik ten Hag ដាក់កីឡាករ Harry Maguire បានចូលលេងខ្លះផង ដើម្បីឲ្យក្រុមតោកំណាចមានលទ្ធភាពគ្រប់គ្រាប់ក្នុងការឈ្នះពានរង្វាន់ World Cup។  ជាការពិតណាស់ បន្ទាប់ពីបរាជ័យទល់នឹង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ នាពេលថ្មីៗនេះ គឺ ចាប់តាំងពីពេលនោះមក Maguire តែងតែស្ថិតនៅកៅអីបម្រុងជានិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ លោក Erik ten Hag បានប្រើប្រាស់ Raphael Varane និង Lisandro Martinez ឲ្យចាប់ដៃគូគ្នានៅតំបន់កណ្តាលវិញ។   លោក Southgate បាននិយាយថា៖ ហេតុអ្វីបានជាពួកយើងជ្រើសយក Maguire ឲ្យជាប់ក្រុមជម្រើសជាតិ? ពីព្រោះ គេជាកីឡាករដែលផ្តល់នូវឪកាសឲ្យពួកយើងក្នុងការស្វែងរកជ័យជម្នះ។ ពួកយើងចង់ឲ្យគាត់បង្ហាញខ្លួននៅលើទីលានឲ្យបានច្រើនដើម្បីឲ្យគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯង៕

September 28, 2022
0
Messi និយាយបែបនេះ ក្រោយរកបាន២គ្រាប់ម្នាក់ឯងព្រឹកមិញ

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហោះសារដ៏មានអត្ថន័យមួយ បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តទល់នឹង ក្រុមជម្រើសជាតិ ចាម៉ៃកា កាលពីព្រឹកមិញ។ ជាការពិតណាស់ កាលពីព្រឹកមិញនេះ Messi បានសាងភាពភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីរូបគេត្រូវបានប្តូរចូលនៅលើទីលានក្នុងនាទីទី ៥៦ និង បានរកគ្រាប់បាល់២គ្រាប់ភ្លាមៗ ត្រឹម៣នាទីទី នៅក្នុងនាទីទី ៨៦ និង ៨៩​ រួមចំណែកជួយ អាហ្សង់ទីន យកឈ្នះ ចាម៉ៃកា ក្នុងលទ្ធផល ៣ទល់នឹង០។ Messi បាននិយាយថា៖ ពួកយើងនិយាយពាក្យលាទៅកាន់ប្រទេសសហរដ្ឋអាមេរិក ជាមួយនឹងជ័យជំនះមួយទៀត ហើយមានសង្ឃឹមកាន់តែច្រើន៕

September 28, 2022
0
Man UTD ត្រៀមបន្តកុងត្រាថ្មីដល់កីឡាកររូបនេះរហូតដល់ឆ្នាំ ២០២៤

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមបន្តកុងត្រាថ្មីដល់ ខ្សែការពារស្លាបស្តាំ Diogo Dalot រហូតដល់ឆ្នាំ ២០២៤ នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ Dalot បានចូលរួមជាមួយ Man Utd តាំងពីឆ្នាំ២០១៨ ពី FC Porto ប៉ុន្តែ បើយើងនិយាយពីកិច្ចសន្យារបស់គេជាមួយក្លិបនៅពេលនេះ នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះហើយ មានន័យថា ប្រសិនបើគេមិនបន្តនោះទេ គេនឹងចាកចេញបានដោយគ្មានតម្លៃខ្លួន។ យ៉ាងណាក៏ដោយ បើយើងមើលលើស្ថានភាពរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅពេលនេះ គឺ ក្លិបទំនងជានឹងមិនអនុញ្ញាតឲ្យគេចាកចេញឡើយ ព្រោះក្រោមការដឹកនាំរបស់លោកErik ten Hag គឺ រូបគេតែងតែជាប់ជាជម្រើសដំបូង។ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Dalot នឹងត្រៀមទទួលបានកុងត្រា ២ឆ្នាំ បន្ថែមទៀតពី Man UTD ខណៈ ការប្រកាសផ្លូវការនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ៕

September 27, 2022
0
មុនប៉ះគ្នាយប់នេះ លោក Enrique ថា ព័រទុយហ្គាល់ មានកីឡាករមានកីឡាករល្អៗជាងអេស្ប៉ាញ

គ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានលើកឡើងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានកីឡាករដែលមានគុណភាពល្អជាងក្រុមរបស់លោក។ ជាការពិតណាស់ លោក Enrique បានលើកឡើងបែបនេះ បន្ទាប់ពីរាត្រីនេះលោកនឹងមានភារកិច្ចសំខាន់ក្នុងការប្រកួតជាមួយព័រទុយហ្គាល់ នៃពានរង្វាន់ Nations League ខណៈ អេស្ប៉ាញ ត្រូវការឈ្នះដាច់ខាតដើម្បីកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Enrique បាននិយាយថា៖ ព័រទុយហ្គាល់មានកីឡាករល្អៗជាងអេស្ប៉ាញ។ ពួកគេមានកីឡាករដែលលេងជាជម្រើសដំបូងនៅ Premier League, La Liga និង លីគផ្សេងៗទៀត៕

September 27, 2022
0
វិភាគការប្រកួតរវាង ព័រទុយហ្គាល់ ទល់នឹង អេស្ប៉ាញ

នៅក្នុងពានរង្វាន់ Nations League រាត្រីនេះនឹងមានការប្រកួតដ៏ធំមួយដែលជាជំនួបរវាង ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះបើកទ្វារកីឡដ្ឋាន Estadio Municipal de Braga ស្វាគមន៍ក្រុមជម្រើសជាតិអេស្ប៉ាញ នៅវេលាម៉ោង ១:៤៥ រំលងអាទ្រាត។ បើយើងនិយាយពីតារាងពិន្ទុបច្ចុប្បន្នក្នុងពូល គឺ ព័រទុយហ្គាល់ កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ១ មាន១០ពិន្ទុ ខណៈ អេស្ប៉ាញ ឈរលេខ២ មាន៨ពិន្ទុ ដូច្នេះមានន័យថា នៅរាត្រីនេះ ព័រទុយហ្គាល់ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League។ សម្រាប់ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៣លើកចុងក្រោយ គឺ ៖ 2020: ព័រទុយហ្គាល់ 0-0 អេស្ប៉ាញ, 2021: អេស្ប៉ាញ 0-0 ព័រទុយហ្គាល់ និង 2022: អេស្ប៉ាញ 1-1 ព័រទុយហ្គាល់ សម្រាប់ការទស្សន៍ទាយរបស់ក្រុមការងារ SportKH88 គិតថាលទ្ធផលគូនេះនឹងបញ្ចប់ទៅដោយ​ ព័រទុយហ្គាល់ 1-1 អេស្ប៉ាញ

September 27, 2022
0
Messi បានរៀបរាប់អំពីអារម្មណ៍របស់ខ្លួនជាមួយនឹងរដូវកាលទី២នៅ PSG

ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi បានលើកឡើងថា រូបគេកំពុងតែមានអារម្មណ៍ល្អជាមួយក្លិបអ្នកមានបារាំងខាងលើ។ ជាការពិតណាស់ កាលពីរដូវកាលមុន Messi ហាក់ពុំសូវបានបង្ហាញទម្រង់លេងបានល្អឡើយ ដោយ ស្ថិតិទាត់បញ្ចូលទីរបស់គេធ្លាក់់ចុះខ្លាំង ប៉ុន្តែ នៅក្នុងរដូវកាលនេះ រូបគេកំពុងបង្ហាញការលេងបានល្អខ្លាំង ទាំងការស៊ុតបញ្ចូលទី និង ការបោះបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី។ Messi បាននិយាយថា៖ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមានអារម្មណ៍ខុសពីឆ្នាំមុន។ ខ្ញុំ​ដឹង​ថា​វា​នឹង​ក្លាយ​ជា​បែប​នេះ។ ​ខ្ញុំ​ចាប់​ផ្ដើម​រីករាយ​ជាមួយ​ខ្លួន​ឯង​ម្ដង​ទៀត៕

September 25, 2022
0
ប្រកួតណាទៅ? ទេស សម្បត្តិ និយាយពីការប្រកួតដែលគេមិនអាចបំភ្លេចបាននៅក្នុងអាជីពរបស់គេ

កីឡាករ ទេស​ សម្បត្តិ ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមបឹងកេត បច្ចុប្បន្នជាសមាជិករបស់ក្លិបវិសាខា និង បានជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិកម្ពុជាស្ទើរតែគ្រប់ឈុត ហើយ រូបគេក៏បានឆ្លងកាត់ការប្រកួត និង ភាពសប្បាយរីករាយ ជូរចត់ជាច្រើន។ តើប្រិយមិត្តចង់ដឹងថាទេថា តើការប្រកួតមួយណាដែល សម្បត្តិ មិនអាចបំភ្លេចបាននៅក្នុងទីលានវាលស្មៅដែលខ្លួនបានប្រឡូកក្នុងពេលកន្លងមកនេះ។    សម្បត្តិ បាននិយាយថា៖ ការប្រកួតដែលខ្ញុំចងចាំមិនអាចបំភ្លេចបាននៅក្នុងអាជីពបាល់ទាត់ គឺ នៅពេលដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ យើង បានទទួលជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេសុីអាយុក្រោម២២ឆ្នាំក្នុងលទ្ធផល ៣ទល់នឹង១ នៃព្រឹត្តិការណ៍ Sea Games នៅប្រទេសហ្វីលីពីនកន្លងទៅនេះ។ វាជាប្រកួតដែលខ្ញុំលេងដោយមោទកភាពរបស់ប្រជាជនរបស់ខ្ងុំជាកាប្រកួតដែលមានមនុស្សភាគច្រើនចាប់ផ្ដើមស្គាល់ខ្ញុំ និង ប្រទេសរបស់ខ្ញុំ ហើយ ខ្ញុំលេងទាំងរបួសហើយយំក្នុងពេលកំពុងតែលេង និយាយទៅល្អខ្លាំងណាស់៕

September 25, 2022
0
  • 1
  • 2
  • 3
  • 4
  • Telegram
  • Facebook



  • Inter Miami ក្លាយជាបេក្ខភាពនាំមុខក្នុងការនាំយក Lionel Messi
  • Lewandowski មិនមានឈ្មោះធ្វើដំណើរជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់សាធារណរដ្ឋឈែក
  • Xavi នៅតែមានទំនុកចិត្តចំពោះគម្រោងរបស់ Barcelona
  • RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
  • Liverpool មិនដែលឈ្នះក្រៅដី នៅតែបន្តក្រោយចាញ់ Nottingham
Copyright © 2022 SPORTKH88 - ព័ត៌មានកីឡាប្រចាំថ្ងៃ និងពិន្ទុបាល់ផ្សាយផ្ទាល់
Follow Us: