ព័ត៌មានថ្មីៗ
  1. Chelsea 2-2 Tottenham មិនបញ្ចប់ដោយសន្តិភាពនោះទេ!
  2. Inter Miami ក្លាយជាបេក្ខភាពនាំមុខក្នុងការនាំយក Lionel Messi
  3. Lewandowski មិនមានឈ្មោះធ្វើដំណើរជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់សាធារណរដ្ឋឈែក
  4. Xavi នៅតែមានទំនុកចិត្តចំពោះគម្រោងរបស់ Barcelona
  5. RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
  6. Liverpool មិនដែលឈ្នះក្រៅដី នៅតែបន្តក្រោយចាញ់ Nottingham
Logo
  • ទំព័រដើម
  • ពិន្ទុផ្សាយផ្ទាល់
    • Live Scores
    • ពិន្ទុឡាយ Premier League
  • ព័ត៌មាន
    • ក្តៅៗ
    • កីឡាអន្តរជាតិ
      • បាល់ទាត់
    • កីឡាជាតិ
      • បាល់ទាត់ជាតិ
  • តារាងពិន្ទុ PL
  • ផ្សាយផ្ទាល់
  • ហាយឡាយ
  • World Cup 2022
Logo
  • ទំព័រដើម
  • ពិន្ទុផ្សាយផ្ទាល់
    • Live Scores
    • ពិន្ទុឡាយ Premier League
  • ព័ត៌មាន
    • ក្តៅៗ
    • កីឡាអន្តរជាតិ
      • បាល់ទាត់
    • កីឡាជាតិ
      • បាល់ទាត់ជាតិ
  • តារាងពិន្ទុ PL
  • ផ្សាយផ្ទាល់
  • ហាយឡាយ
  • World Cup 2022

អ្នកមានបារំាង PSG ប្រជែង Bacelona តាមចែចូវយកតារាឆ្នើមម្នាក់នេះរបស់ក្រុម Man City

អ្នកមានបារំាង PSG ប្រជែង Bacelona តាមចែចូវយកតារាឆ្នើមម្នាក់នេះរបស់ក្រុម Man City

ក្លឹប Paris Saint-Germain កំពុងចាប់អារម្មណ៍លើខ្សែបម្រើ Bernado Silva របស់ Man Cityខ្សែរបម្រើ Bernado Silva គឺជាតួរអង្គដ៏សំខាន់ម្នាក់របស់ក្រុមលោក Pep Guardiola កាលពីរដូវកាលមុនគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ថា Silva ចង់ចាកចេញពីទឹកដី Etihad ប៉ុន្តែលោកបានឃាត់រូូបគេអោយគេឲ្យស្នាក់នៅបន្ត។ ថ្មីៗនេះ Bernado Silva មានទំនាក់ទំនងក្នុងការផ្ទេទៅកាន់ Bacelona ប៉ុន្ដែត្រូវបានក្លឹបយក្សនៅអង់គ្លេសមួយនេះដាក់តម្លៃផ្ទេប្រមាណ 130លានផោនឯណោះ ។ Bernado បាននិយាយថារូបគេមិនដឹងថាស្នាក់នៅបន្តឬយ៉ាងណានោះទេ ដោយលោក Pep បានថ្លែងថាលោកនឹងមិនឃាត់ឃាំងទេបើសិនរូបនេះចេញពី Man City ។ មិនតែប៉ុណ្ណោះថ្មីៗនេះ PSG បានដាក់សំណើប្រមាណ ៦០លានដុល្លារដើម្បីទិញយកកីឡាកររូបនេះទៅរួមក្រុម ប៉ុន្ដែ Man City នៅតែបន្ដគោលជំហរលក់កីឡាកររូបនេះក្នុងតម្លៃ 100លានជាងដដែល ។ ប្រភព៖ The Athletic

August 30, 2022
0
Bacelona
ក្លឹប Ajax ចង់បានកីឡាកររូបនេះរបស់ក្រុមតោរ Chelsea ដើម្បីមកជំនួស Antony ចាកចេញទៅ​

Ajax ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចុះ​ហត្ថលេខា​ឡើង​វិញលើ​ខ្សែ​បម្រើ​ស្លាប​របស់ Chelsea កីឡាករ Hakim Ziyech ដើម្បី​ជំនួស​តំណែង Antony ដែលចាកចេញទៅ Manchester United។ Manchester United បាន​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ជាផ្លូវការក្នុងការទិញ​កីឡាករ Antony បន្ទាប់​ពី​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន ១០០លានអុឺរ៉ូ​ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើងឯក​ហូឡង់ក្លឹប Ajax។ Antony នឹងធ្វើដំណើរទៅកាន់ Old Trafford ឆាប់ៗនេះជាមូលហេតុដែល Ajax ចាប់ផ្តើមស្វែងរកអ្នកជំនួស Antony ហើយ Ziyech ត្រូវបានកំណត់ជាជម្រើសរបស់ Ajax។ យោងតាម Daily Mail បានឱ្យដឹងថា Ajax កំពុងកំណត់គោលដៅអតីតកីឡាកររបស់ពួកគេដែលបានចាកចេញពីក្លឹបនៅឆ្នាំ 2020 ទៅចូលរួមជាមួយ Chelsea ក្នុងកិច្ចព្រមព្រៀង 38 លានផោន។ ទោះបីជាយ៉ាងណាក៏ដោយភាគរយខ្ពស់ណាស់ដែល Ziyech អាចនឹងចេញពី Chelsea ដោយសារការមកដល់របស់ Raheem Sterling ធ្វើអោយគាត់មិនអាចមានពេលបង្ហាញខ្លួនគ្រប់គ្រាន់នោះទេ។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះនៅសល់កុងត្រារយៈពេល 3 ឆ្នាំទៅជាមួយ Chealsea និងបានក្លាយជាកីឡាករបម្រុងក្នុងការប្រកួតចំនួន…

August 30, 2022
0
Ajax
អុញនោះមិចចេះ ! ខ្សែប្រយុទ្ធមុតស្រួចម្នាក់នេះបដិសេធមិនព្រមចាកចេញពី Barcelona ឡើយលុះត្រាតែគាត់ទទួលបានប្រាក់ដែលនៅសល់គ្រាប់សិន

ខ្សែប្រយុទ្ធ Martin Braithwaite បដិសេធមិនចាកចេញពីក្លឹបនោះទេ លុះត្រាតែគាត់ទទួលបានសំណងពេញលេញសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅទឹកដី CampNou ។ Braithwaite គឺជាកីឡាករសញ្ញាតិដាណឺម៉ាក ដែលជាប់កុងត្រានៅ Barcelona រហូតដល់ឆ្នាំ 2024 ដែល Bacelona បានចុះហត្ថលេខាលើគាត់ពីក្រុម Leganes ក្នុងឆ្នាំ 2020។ ការស្ថិតក្រៅជម្រើសនៃក្លឹបរបស់កីឡាកររូបនេះដោយសារតែ Barcelona បានពង្រឹងតំបន់ប្រយុទ្ធដោយនាំយកកីឡារល្អៗមកជាច្រើនដូចជា Raphinha និង Robert Lewandowski នៅរដូវក្តៅនេះ ហើយត្រូវកាត់ប្រាក់ឈ្នួលកីឡាករក្នុងក្រុមមួយចំនួនរបស់ពួកគេដើម្បីចុះឈ្មោះកីឡាករថ្មីមុនពេលផុតកំណត់របស់ LaLiga នៅថ្ងៃទី 13 ខែសីហា។ Braithwaite បានប្រាប់អ្នកចាត់ការ Xavi ថាគាត់ចង់ស្នាក់បន្ដជាមួយក្លឹបប៉ុន្ដែគាត់មិនមែនជាជម្រើសរបស់ Xavi ឡើយ។ ប្រភព៖ dailymail

August 19, 2022
0
Barcelona
ក្លឹប Manchester United កំពុងចាប់អារម្មណ៍លើអតីតកីឡាករ Man City រ​វ័យ 26 ឆ្នាំ​រូបនេះ

Manchester United ត្រូវបានគេហទំព័រ Mirror ចុះផ្សាយថាបានទាក់ទងទៅក្លឹប Bayern Munich លើសំណើរនាំយកអតីតខ្សែប្រយុទ្ធ Manchester City វ័យ 26 ឆ្នាំ Leroy Sane ។ ក្រុម Manchester United បានបង្ហាញចំណាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះអតីតខ្សែបម្រើស្លាប Leroy Sane របស់ក្រុម Manchester City ខណៈដែលគ្រូបង្វឹក Erik ten Hag បាននិយាយថា Sane ជាកីឡាករមានសមត្ថភាពម្នាក់ដែលលើកចាប់អារម្មណ៍ចង់បានមករួមក្រុម។ Sane បានវិលត្រឡប់ពីទឹកដី Manchester ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2020 ដើម្បីចូលរួមជាមួយ Bayern Munich ។ ហើយការមកដល់នៅរដូវក្តៅនេះរបស់ Sadio Mane គឺជាបញ្ហាចោទដែលអាចធ្វើអោយគាត់នឹងមិនលូវបានបង្ហាញខ្លួននារដូវនេះឡើយ។ មិនតែប៉ុណ្ណោះ Ten Hag បានកំពុងសម្លឹងខ្សែបម្រើស្លាប Anthony របស់ Ajax ប៉ុន្តែក្លឹបយក្សហូឡង់មិនចង់លក់កីឡាកររូបនេះអោយទៅ Manchester United…

August 19, 2022
0
Leroy Sane
Leonel Messi ហាមដាច់ខាតមិនអោយក្លឹប PSG ទិញកីឡាករម្នាក់នេះមករួមក្រុមឡើយ

ថ្មីនេះសារព័ត៏មាន sportskeeda បានចុះផ្សាយថា Lionel Messi បានបដិសេធចំពោះការយល់ឃើញរបស់នាយកប្រតិបត្តិក្លិប Paris Saint Germain លោក Luis Campos ដែលមានបំណងចង់នាំយក Antoine Griezmann មករួមក្រុម។ Messi ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Griezmann ពីចន្លោះឆ្នាំ ២០១៩-២០២១ នៅ Barcelona ប៉ុន្តែ ទម្រង់លេងរបស់អ្នកទាំងពីរហាក់មិនសង់តង់ជាមួយគ្នាទាល់តែសោះ ដែលហេតុនេះហើយទើបរូបគេមិនចង់ឲ្យកីឡាករសញ្ជាតិបារាំងខាងលើផ្លាស់មកកាន់ PSG។ មួយវិញទៅទៀតបើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា El Nacional លោក Luis Campos កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយក Griezmann មកកាន់កីឡដ្ឋាន Parc de Princes ប៉ុន្តែ ក្រោយទទួលបានដំណឹងនេះ Messi បានចេញមុខបដិសេធភ្លាមៗ ហើយ រូបគេត្រូវបានគេដឹងថា មិនចង់សូម្បីតែឮអំពីលទ្ធភាពក្នុងការចាប់ដៃគូលេងជាមួយ Griezmann ជាថ្មីនោះឡើយ៕ ប្រភព៖ sportskeeda

August 18, 2022
0
Griezman
អុញនោះក្រោយចាញ់ពីរប្រកួតជាប់គ្នា ! លិចលឺថាក្រុមបិសាចក្រហមជិតយកបានខ្សែប្រយុទ្ធម្នាក់នេះពី At Madrid មកជួយស្ដាក្រុមឡើយវិញហើយ

តាមរយៈប្រភព Sportbible បានចុះផ្សាយថា Manchester United ជិតយកបានកីឡាករចំណូលថ្មីទី ៤ នៅរដូវក្តៅនេះគឺខ្សែប្រយុទ្ធ Matheus Cunha របស់ក្រុម AtleticoMadrid។ ស្ថានភាពរបស់ Manchester United ពេលនេះកំពុងត្រូវការខ្សែប្រយុទ្ធថ្មី ដែលមានគុណភាពបន្ថែមទៀតបន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ Premier League ពួកគេធ្វើមិនបានល្អនោះទេ ពោល ២ ប្រកួត ពួកគេចាញ់ទាំង ២ ប្រកួត និងមានគ្រាប់បាល់ជំពាក់រហូតដល់ទៅ៥ គ្រាប់ឯណោះ។ បន្ថែមពីនេះទៅទៀតយោងតាមការចុះផ្សាយរបស់ TalkSPORT បានឱ្យដឹងថា Manchester United ជិតឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកកីឡាករវ័យ ២៣ ឆ្នាំ Cunha ពីក្រុម Atletico Madrid ហើយ,ដោយខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះនឹងមានតម្លៃផ្ទេរប្រមាណ ៥០ លានដុល្លារអាមេរិក៕ ប្រភព៖ TalkSport & Sportbible

August 18, 2022
0
Atletico Madrid
ខ្សែប្រយុទ្ធ Liverpool រូបនេះព្រមចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងរហូតដល់ឆ្នាំ 2027

Diogo Jota បានស៊ុតបញ្ចូលទីបាន 34 គ្រាប់ក្នុងការបង្ហាញខ្លួន 85ប្រកួត ចាប់តាំងពីចូលរួមជាមួយ Liverpool ផ្ទេពីក្រុម Wolves នៅរដូវក្តៅឆ្នាំ 2020 ។ កីឡាករសញ្ញាតិព័រទុយហ្គាល់រូបនេះ ទទួលបានលក្ខខណ្ឌបន្ថែម លើកិច្ចព្រមព្រៀងរយៈពេល 5 ឆ្នាំពេលដែលគាត់បានចុះហត្ថលេខាដំបូងនៅពេលមកដល់ទឹកដី Anfield ។ ដោយសារការបង្ហាញខ្លួនយ៉ាងល្អ កិច្ចព្រមព្រៀងថ្មីសម្រាប់កីឡាករវ័យ 25 រូបនេះត្រូវបាន Liverpool បន្ដរហូតដល់ឆ្នាំ 2027 ឯណោះ ។ Jota នឹងចាប់ដៃគូជាមួយមិត្តរួមក្រុម Liverpool កីឡាករ Mohamed Salah នៅរដូវក្តៅនេះ បន្ទាប់ពីការចាកចេញរបស់ Sadio Mane ទៅ Bayern Munich ។ ប្រភព៖ SkySports

August 3, 2022
0
Diogo Jota
ក្រុម Newcastle បានធ្វើការដេញថ្លៃ ខ្សែបម្រើប្រយុទ្ធរូបនេះជាលើកទីពីរពី ​Leicester​ city

សំណើដេញថ្លៃដំបូងក្នុងតម្លៃទឹកប្រាក់ប្រមាណ40 លានផោនត្រូវបានបដិសេធដោយ ដោយគ្រូបង្វឹក Leicester​ City ដោយលោក Brendan Rodgers បាននិយាយថាកីឡាករសញ្ញាតិអង់គ្លេសវ័យ 25 រូបនេះមិនមែនសម្រាប់លក់ឡើយ។ ការដេញថ្លៃលើកទីពីរមានតម្លៃចន្លោះពី 40 លានផោនទៅ 50 លានផោនឯណោះ។ គួរបញ្ជាក់ផងដែរថា Maddison នៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Leicester ចាប់តាំងខ្សែបម្រើរូបនេះបានចូលរួមជាមួយ Leicester ផ្ទេពី Norwich City ក្នុងតម្លៃ 20 លានផោនក្នុងឆ្នាំ 2018 ។ Newscastle ​សង្ឃឹម​ថា​នឹង​អាចនាំយកខ្សែរបម្រើប្រយុទ្ធម្នាក់ ឬ​ពីរ​នាក់​បន្ថែម​ទៀត​មុន​ថ្ងៃ​បិទការដោះដូួរកីឡាករត្រូវបានបញ្ចប់ មិនតែប៉ុណ្ណោះខ្សែ​បម្រើ​ស្លាប Timo Werner របស់ Chelsea ក៏ជា​ជម្រើស​ដែល Newscastle កំពុង​ពិចារណា​ក្នុង​ការ​ខ្ចី​ជើងផងដែរ។ ប្រភព៖ bbc

August 3, 2022
0
James Maddison
ក្លឹប Fulham ​ប្រកាសជាផ្លូវការណ៍​អំពី​ការ​ឧបត្ថម្ភ​ដោយក្រុមហ៊ុន​ W88

ក្លឹបបាល់ទាត់ Fulham បានប្រកាសជាផ្លូវការណ៍ពីអ្នកឧបត្តម្ភក្រុមហ៊ុនវេបសាយកំសាន្ត W88 ជា Front of Shirt និងជាដៃគូដ៏សំខាន់សម្រាប់រដូវកាល Premier League 2022/23។  អាវដែលមាននិមិត្តសញ្ញា W88 នឹងត្រូវពាក់ដោយក្រុម Fulham FC Women’s និង Men’s First Teams។  ឈុតរដូវកាលថ្មីនឹងត្រូវបានបង្ហាញនៅថ្ងៃសុក្រទី 29 ខែកក្កដា 2020 ហើយក្រុមបាល់ទាត់ផ្នែកបុរសនិងត្រៀមប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេជាមួយនឹងក្រុម Villarreal នៅ Craven Cottage ។  ក្រុម Fulham ចាប់ផ្តើមយុទ្ធនាការ Premier League របស់ទល់នឹង Liverpool នៅប្រាំមួយថ្ងៃទៀត ។  ការបង្ហាញឡូហ្គូ W88 នៅលើអាវកីឡាករគឺទទួលបានអត្ថប្រយោជន៍ពីការផ្សព្វផ្សាយនៃលីគ Premier League ដែលចាក់ផ្សាយទៅកាន់ទស្សនិកជនទូទាំងពិភពលោកជាង 3 ពាន់លាននាក់។  W88 ក៏នឹងទទួលបានការមើលឃើញនៅទូទាំង Craven Cottage នៅថ្ងៃប្រកួត និងតាមរយៈបណ្តាញឌីជីថលរបស់ក្លឹប។…

July 26, 2022
0
W88
ក្រុមអ្នកវិភាគម្នាក់​និយាយថាក្លិបយក្សមួយនេះទោះយក Ronaldo និង Messi ទៅចាប់ដៃគូគ្នា ក៏គ្មានសង្ឃឹមឈ្នះ UCL ដែរ

បរទេស៖ លោក Paul Merson ជឿជាក់ថា ទោះបីក្លឹប Paris Saint-Germain យកបាន Cristiano Ronaldo និង Lionel Messi ទៅចាប់ដៃគូគ្នា ក៏ពួកគេនៅតែមិនអាចឈ្នះពាន Champions League បានដែរ។ ខណៈពេលជាមួយគ្នានេះ Ronaldo ក៏កំពុងរំអុកចង់ចាកចេញពី Manchester United ផងដែរ បន្ទាប់ពីក្លិបមិនអាចបំពេញនូវអ្វីដែលរូបគេចង់បាន។ យ៉ាងណាមិញ មានព័ត៌មាននៅក្រៅប្រទេសជាច្រើនសន្និដ្ឋានថា Ronaldo នឹងអាចផ្លាស់ទៅកាន់ PSG ដើម្បីជំនួសតំណែងរបស់ Neymar ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលរូបនេះចាកចេញពិតមែន, ព្រោះពីមុនក៏ធ្លាប់មានដំណឹងថា ក្លិបអ្នកមានបារាំងចង់បាន Ronaldo ផងដែរ។ ប្រភព៖ Sportskeeda

July 25, 2022
0
Messi
  • Telegram
  • Facebook



  • Inter Miami ក្លាយជាបេក្ខភាពនាំមុខក្នុងការនាំយក Lionel Messi
  • Lewandowski មិនមានឈ្មោះធ្វើដំណើរជាមួយក្រុមអ្នកមានបុណ្យ Barcelona ទៅកាន់សាធារណរដ្ឋឈែក
  • Xavi នៅតែមានទំនុកចិត្តចំពោះគម្រោងរបស់ Barcelona
  • RB Leipzig បញ្ចប់ពាក្យមិនដែលចាញ់របស់អធិរាជស Real Madrid សម្រាប់រដូវកាលនេះ
  • Liverpool មិនដែលឈ្នះក្រៅដី នៅតែបន្តក្រោយចាញ់ Nottingham
Copyright © 2022 SPORTKH88 - ព័ត៌មានកីឡាប្រចាំថ្ងៃ និងពិន្ទុបាល់ផ្សាយផ្ទាល់
Follow Us: