Inter Miami របស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា ជាបេក្ខភាពនាំមុខគេក្នុងការទិញយកខ្សែប្រយុទ្ធឆ្នើម Lionel Messi នារដូវកាលក្រោយ យោងទៅតាម The Athletic បានឲ្យដឹងថា Inter Miami ដែលមានលោក David Beckham ជាប្រធានក្លិប មានជំនឿចិត្តខ្ពស់ជាងក្រុមណាៗទាំងអស់ ក្នុងការចុះកុងត្រាជាមួយ Messi នៅរដូវក្តៅឆ្នាំ២០២៣ ដោយក្លិបយក្សនៅលីកកំពូលអាមេរិក Major League Soccer មួយនេះ ចង់បង្ហើយការចុះកុងត្រានៅប៉ុន្មាខែបន្ទាប់ទៀតនេះ ដោយរំពឺងថាកិច្ចព្រមព្រៀងអាចនិងបានសម្រេចក្រោយការប្រកួត World Cup នៅប្រទេសកាតា។
ព័ត៌មានថ្មីៗ

ខ្សែប្រយុទ្ធមុតស្រួចរបស់ Barcelona កីឡាករ Robert Lewandowski ត្រូវបានដាក់ឲ្យសម្រាកយកកម្លាំងក្នុងដំណើរទៅប្រកួតជាមួយ Viktoria Plzen ក្នុងជំនួបចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champions League ក្លិប FC Barcelona បានបញ្ជាក់យ៉ាងច្បាស់ថា Lewandowski និងមិនមានចំណែកជាមួយក្រុមក្នុងការប្រកួតទល់និង Viktoria Plzen នោះឡើយ ដោយខ្សែប្រយុទ្ធរូបនេះមិនមានឈ្មោះក្នុងបញ្ជីកីឡាករដែលធ្វើដំណើរទៅឈែកនោះឡើយ។ មូលហេតុចំបងនោះគឺ Lewandowski មានបញ្ហាខ្នង បូករួមទាំងតថភាពដែលការប្រកួតនេះមិនមានសារសំខាន់អ្វីនោះឡើយ ព្រោះ Viktoria Plzen បានធ្លាក់ចេញហើយ Barcelona និងត្រូវធ្លាក់ទៅពាន UEFA Europa League វិញ

អ្នកចាត់ការក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi បានបញ្ជាក់យ៉ាងច្បាស់ថា លោកនៅតែមានទំនុកចិត្តពេញលេញជាមួយគម្រោងរយះពេលវែងរបស់ក្លិប Barcelona ស្របពេលដែលលើកមកនិយាយរឿងទីផ្សារដោះដូរកីឡាករខែមករា។ បន្ទាប់ពីត្រលប់មកកាន់ទឹកដី Camp Nou ក្នុងនាមជាអ្នកចាត់ការរបស់ Barcelona ជិតមួយឆ្នាំមកនេះ Xavi បានកែប្រែក្រុមយ៉ាងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រុមរបស់លោក នៅមិនទាន់មានលទ្ធភាពកាន់ពានអ្វីមួយទាល់តែសោះ ជាក់ស្តែងធ្វើមិនបានល្អ ហើយធ្លាក់ត្រឹមវគ្គចែកពូលពានរង្វាន់ UEFA Champions League ២ឆ្នាំជាប់ៗគ្នា ដោយអាចផ្តល់ផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ក្លិប។ មុនការប្រកួតជាមួយ Valencia ថ្ងៃសៅរ៍នេះ Xavi បាននិយាយថា “យើងមិនឈប់ខំប្រឹងទេ ហើយខ្ញុំនៅតែមានទំនុកចិត្តចំពោះគម្រោងមួយនេះ។ វាជាអ្វីដែលយើងនឹកស្មានមិនដល់ដែលយើងធ្លាក់ចេញពី Champions League។ យើងធ្វើមិនបានល្អ ដូចនេះយើងត្រូវទទួលការរិះគន់និងបន្តស្ថាបនាខ្លួនយើង។ ខ្ញុំជឿជាក់លើប្រធានក្លិប ថ្នាក់ដឹកនាំ ក៏ដូចជា Mateu និង Jordi”។